ព្រះត្រៃបិដក ភាគ ៨៨
ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់សត្វទាំងនោះ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងមិនរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ
ID: 637826025011191441
ទៅកាន់ទំព័រ៖