ព្រះត្រៃបិដក ភាគ ៨៨

សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ច្យុត​ចាក​អសញ្ញ​សត្វ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ចូល​ទៅកាន់​អសញ្ញ​សត្វ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព នឹង​រលត់​ទៅ​ផង ទុក្ខសច្ច មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [១៧៥] ទុក្ខសច្ច របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​មគ្គ​ដ៏​ប្រសើរ ក្នុង​បញ្ចវោការ​ភព ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ពួក​សត្វ​នោះ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637826025500109126
ទៅកាន់ទំព័រ៖