ព្រះត្រៃបិដក ភាគ ៨៨
មនោវិញ្ញាណ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាមនោវិញ្ញាណធាតុឬ។ មនោវិញ្ញាណធាតុ ហៅថាធាតុផង ហៅថាមនោវិញ្ញាណធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាមនោវិញ្ញាណធាតុទេ។ ធម៌ ហៅថាធាតុឬ។ អើ។ ធាតុទាំងឡាយ ហៅថាធម្មធាតុឬ។ ធម្មធាតុ ហៅថាធាតុផង ហៅថាធម្មធាតុផង ពួកធាតុដ៏សេស ហៅថាធាតុ មិនហៅថាធម្មធាតុទេ។
[១៥] មិនមែនចក្ខុ មិនហៅថាធាតុឬ។ ពួកធាតុដ៏សេស វៀរលែងចក្ខុចេញ មិនហៅថាចក្ខុធាតុ ឯធម្មជាតិដ៏សេស វៀរលែងចក្ខុ និងធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាធាតុផង។ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុធាតុឬ។ អើ។ មិនមែនសោតៈ មិនហៅថាធាតុឬ។ (ពួកធាតុដ៏សេស) វៀរលែងសោតៈចេញ។បេ។ វៀរលែងឃានៈ វៀរលែងជិវ្ហាចេញ។បេ។ មិនមែនកាយ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាកាយធាតុឬ។ អើ។ មិនមែនរូប មិនហៅថាធាតុឬ។ (ពួកធាតុដ៏សេស) វៀរលែងរូបចេញ។បេ។ វៀរលែងសទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនៈ មនោវិញ្ញាណចេញ។បេ។ មិនមែនធម៌ មិនហៅថាធាតុឬ។ អើ។ មិនមែនធាតុទាំងឡាយ មិនហៅថាធម្មធាតុឬ។ អើ។
ID: 637825988473402930
ទៅកាន់ទំព័រ៖