ព្រះត្រៃបិដក ភាគ ៨៨
តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វទាំងនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត និងរបស់ពួកសត្វ កាលច្យុតចាកអបាយ និងអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វទាំងនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។
ID: 637826025694379763
ទៅកាន់ទំព័រ៖