ព្រះត្រៃបិដក ភាគ ៨៨

 [១៧៦] សមុទយសច្ច របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ សមុទយសច្ច របស់​សត្វ​នោះៗ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា និង​ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ មិន​រលត់​ទៅ ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ​ទាំងនោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា និង​ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ និង​របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង មគ្គសច្ច នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ មគ្គសច្ច របស់​ពួក​សត្វ ដែល​កើត​ក្នុង​អបាយ និង​របស់​សត្វ​នោះៗ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637826025915942213
ទៅកាន់ទំព័រ៖