ព្រះត្រៃបិដក ភាគ ៨៨
មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនរលត់ទៅផង ក្នុងទីនោះ។
[១៧៧] ទុក្ខសច្ច របស់សត្វណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា រលត់ហើយ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់ពួកសត្វទាំងនោះ ក្រៅនេះ រលត់ហើយផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។បេ។ អើ។
[១៧៨] ទុក្ខសច្ច របស់សត្វណា រលត់ហើយ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ រលត់ហើយ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ
ID: 637826026174535878
ទៅកាន់ទំព័រ៖