ព្រះត្រៃបិដក ភាគ ៨៨

ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា។បេ។ អើ។
 [១៧៩] សមុទយសច្ច របស់​សត្វ​ណា រលត់​ហើយ មគ្គសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ រលត់​ហើយ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​មគ្គ​ដ៏​ប្រសើរ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា។បេ។ អើ។
 [១៨០] ទុក្ខសច្ច រលត់​ហើយ ក្នុង​ទីណា។បេ។
 [១៨១] ទុក្ខសច្ច របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា រលត់​ហើយ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637826026484032203
ទៅកាន់ទំព័រ៖