ព្រះត្រៃបិដក ភាគ ៨៨

ដែល​នៅក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង សមុទយសច្ច នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​នៅក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង ទុក្ខសច្ច រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [១៨២] ទុក្ខសច្ច របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ និង​របស់​ពួក​សត្វ​ដែល​កើត​ក្នុង​អបាយ និង​របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637826026683875826
ទៅកាន់ទំព័រ៖