ព្រះត្រៃបិដក ភាគ ៨៨
មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ហើយផង ក្នុងទីនោះ។
[១៨៣] សមុទយសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែលកើតក្នុងអបាយទាំងនោះ រលត់ហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។
ID: 637826026881564233
ទៅកាន់ទំព័រ៖