ព្រះត្រៃបិដក ភាគ ៨៨

មគ្គសច្ច របស់​ពួក​សុទ្ធាវាស​សត្វ​ទាំងនោះ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង សមុទយសច្ច រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [១៨៤] ទុក្ខសច្ច របស់​សត្វ​ណា មិន​រលត់​ហើយ សមុទយសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ ។
 [១៨៥] ទុក្ខសច្ច របស់​សត្វ​ណា មិន​រលត់​ហើយ មគ្គសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ មិន​រលត់​ហើយ។
 [១៨៦] សមុទយសច្ច របស់​សត្វ​ណា មិន​រលត់​ហើយ មគ្គសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637826027172970788
ទៅកាន់ទំព័រ៖