ព្រះត្រៃបិដក ភាគ ៨៨
[១៨៧] ទុក្ខសច្ច មិនរលត់ហើយ ក្នុងទីណា។បេ។
[១៨៨] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។
[១៨៩] ទុក្ខសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។
[១៩០] សមុទយសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់សុទ្ធាវាសសត្វទាំងនោះ ក្នុងចិត្តទី២ កំពុងប្រព្រឹត្តទៅ មិនរលត់ហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។
ID: 637826027485013283
ទៅកាន់ទំព័រ៖