ព្រះត្រៃបិដក ភាគ ៨៨

ទុក្ខសច្ច កើតឡើង​ក្នុង​ទីណា សមុទយសច្ច រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ទុក្ខសច្ច កើតឡើង ក្នុង​អសញ្ញ​សត្វ​នោះ តែ​សមុទយសច្ច មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ។ ពាក្យ​ថា ក្នុង​ទីណា គឺ​ក្នុង​ឧប្បាទ​វារៈ​ក្តី និរោធ​វារៈ​ក្តី ឧប្បាទ​និរោធ​វារៈ​ក្តី ប្រហែលៗគ្នា។ ការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា មិន​មាន​ឡើយ។ ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ឬ។ មិន​រលត់​ទេ។ ពាក្យ​ថា របស់​សត្វ​ណា​ក្តី ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ក្តី ប្រហែលៗគ្នា។
 [១៩២] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង សមុទយសច្ច របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​តណ្ហា ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង សមុទយសច្ច មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា មិន​រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន សមុទយសច្ច របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637826027962044646
ទៅកាន់ទំព័រ៖