ព្រះត្រៃបិដក ភាគ ៨៨

 [១៦] ចក្ខុ ហៅថា​ធាតុ​ឬ។ អើ ។ ធាតុ​ទាំងឡាយ ហៅថា​សោត​ធាតុ​ឬ។ សោត​ធាតុ ហៅថា​ធាតុ​ផង ហៅថា​សោត​ធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​សោត​ធាតុ​ទេ។ ចក្ខុ ហៅថា​ធាតុ​ឬ។ អើ។ ធាតុ​ទាំងឡាយ ហៅថា​ឃាន​ធាតុ។បេ។ ធាតុ​ទាំងឡាយ ហៅថា​ធម្មធាតុ​ឬ។ ធម្មធាតុ ហៅថា​ធាតុ​ផង ហៅថា​ធម្មធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​ធម្មធាតុ​ទេ។ ចក្រ បណ្ឌិត​គប្បី​ចង។
 [១៧] មិនមែន​ចក្ខុ មិន​ហៅថា​ធាតុ​ឬ។ ពួក​ធាតុ​ដ៏​សេស វៀរលែង​ចក្ខុ​ចេញ មិន​ហៅថា​ចក្ខុ​ធាតុ ឯធម្មជាតិ​ដ៏​សេស វៀរលែង​ចក្ខុ និង​ធាតុ​ចេញ មិន​ហៅថា​ចក្ខុ​ផង មិន​ហៅថា​ធាតុ​ផង។ មិនមែន​ធាតុ មិន​ហៅថា​សោត​ធាតុ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ហៅថា​ធាតុ​ឬ។ ពួក​ធាតុ​ដ៏​សេស វៀរលែង​ចក្ខុ​ចេញ មិន​ហៅថា​ចក្ខុ ហៅថា​ធាតុ ឯធម្មជាតិ​ដ៏​សេស វៀរលែង​ចក្ខុ និង​ធាតុ​ចេញ មិន​ហៅថា​ចក្ខុ​ផង មិន​ហៅថា​ធាតុ​ផង។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា ឃាន​ធាតុ។បេ។ មិនមែន​ពួក​ធាតុ មិន​ហៅថា​ធម្មធាតុ​ឬ។ អើ។បេ។ មិនមែន​ធម៌ មិន​ហៅថា​ធាតុ​ឬ។ អើ។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​សោត​ធាតុ។បេ។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​មនោវិញ្ញាណ​ធាតុ​ឬ។ អើ។ ចក្រ បណ្ឌិត​គប្បី​ចង។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637825988802934225
ទៅកាន់ទំព័រ៖