ព្រះត្រៃបិដក ភាគ ៨៨
មិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង។
[១៩៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃមគ្គ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនមិនកើតឡើងទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង។
ID: 637826028194002041
ទៅកាន់ទំព័រ៖