ព្រះត្រៃបិដក ភាគ ៨៨

 [១៩៤] សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ សមុទយសច្ច របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ និង​របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មគ្គសច្ច មិន​រលត់​ទៅ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​តណ្ហា និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​មគ្គ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា មិន​រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ កើតឡើង​ឬ។ មគ្គសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ មគ្គសច្ច របស់​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង សមុទយសច្ច មិនកើត​ឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​តណ្ហា និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​មគ្គ។
 [១៩៥] ទុក្ខសច្ច មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [១៩៦] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា។បេ។ ពាក្យ​ថា របស់​សត្វ​ណា​ក្តី ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ក្តី ប្រហែលៗគ្នា។ ឯពាក្យ​ថា របស់​ពួក​សត្វ​ដែល​ចូលកាន់​និរោធ បណ្ឌិត មិន​គប្បី​ធ្វើ ត្រង់​ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ទេ។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637826028466658424
ទៅកាន់ទំព័រ៖