ព្រះត្រៃបិដក ភាគ ៨៨
[១៩៧] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។បេ។ អើ។ បុច្ឆាជាអតីត ដែលលោកចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា អនុលោមក្តី បច្ចនិយៈក្តី លោកគប្បីចែកក្នុងឧប្បាទនិរោធ ក៏យ៉ាងនោះដែរ។
[១៩៨] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។បេ។ អើ។
[១៩៩] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ
ID: 637826028783703093
ទៅកាន់ទំព័រ៖