ព្រះត្រៃបិដក ភាគ ៨៨

ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា។បេ។ អើ។
 [២០០] សមុទយសច្ច របស់​សត្វ​ណា នឹង​កើតឡើង មគ្គសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ ពួក​សត្វ​ណា ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង សមុទយសច្ច នឹង​កើតឡើង​ផង។
 [២០១] ទុក្ខសច្ច នឹង​កើតឡើង ក្នុង​ទីណា។បេ។
 [២០២] ទុក្ខសច្ច របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637826029115578546
ទៅកាន់ទំព័រ៖