ព្រះត្រៃបិដក ភាគ ៨៨
[២០៤] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនកើតឡើងផង។
[២០៥] សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ នឹងមិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ
ID: 637826029555444333
ទៅកាន់ទំព័រ៖