ព្រះត្រៃបិដក ភាគ ៨៨
តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ។
[២០៦] ទុក្ខសច្ច នឹងមិនកើតឡើង ក្នុងទីណា។បេ។
[២០៧] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។បេ។ សមុទយសច្ច មគ្គសច្ច មានការធ្វើផ្សេងៗគ្នា។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ។
[២០៨] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត របស់សត្វណា។បេ។ បុច្ឆាជាអតីត (លោកចែកហើយ) ដោយបច្ចុប្បន្ន ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី អនុលោមក្តី បច្ចនិយៈក្តី ទាំងអស់នេះ ក្នុងឧប្បាទវារៈ និងឧប្បាទនិរោធវារៈ ប្រហែលៗគ្នា។ បណ្ឌិត ដែលមិនវង្វេង គប្បីចែកផងចុះ។
ID: 637826029808413077
ទៅកាន់ទំព័រ៖