ព្រះត្រៃបិដក ភាគ ៨៨
[២០៩] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច កើតឡើងផង។
ID: 637826030031706113
ទៅកាន់ទំព័រ៖