ព្រះត្រៃបិដក ភាគ ៨៨
ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច កើតឡើងផង។
[២១១] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់ពួកសត្វនោះៗ កើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ ដែលចូលទៅកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ
ID: 637826030439049765
ទៅកាន់ទំព័រ៖