ព្រះត្រៃបិដក ភាគ ៨៨
តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។
[២១២] ទុក្ខសច្ច កើតឡើង ក្នុងទីណា។បេ។
[២១៣] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ កើតឡើងក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងចាកបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព
ID: 637826030714229183
ទៅកាន់ទំព័រ៖