ព្រះត្រៃបិដក ភាគ ៨៨
ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច នឹងកើតឡើងផង ក្នុងទីនោះ។
[២១៥] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ សមុទយសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់ពួកសត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃតណ្ហា កើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ
ID: 637826031245959440
ទៅកាន់ទំព័រ៖