ព្រះត្រៃបិដក ភាគ ៨៨

ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​នោះៗ កើតឡើង​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ មគ្គសច្ច របស់​ពួក​សត្វ​នោះៗ នឹង​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ មគ្គសច្ច របស់​ពួក​សត្វ​នោះៗ នឹង​រលត់​ទៅ​ផង សមុទយសច្ច កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​តណ្ហា។
 [២១៦] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង សមុទយសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637826031462365661
ទៅកាន់ទំព័រ៖