ព្រះត្រៃបិដក ភាគ ៨៨

និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត មិនកើត​ឡើង​ផង សមុទយសច្ច នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត នឹង​មិន​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត នឹង​មិន​រលត់​ទៅ​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ។
 [២១៧] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637826031668336717
ទៅកាន់ទំព័រ៖