ព្រះត្រៃបិដក ភាគ ៨៨

ពួក​សត្វ​ទាំងនោះ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ​នោះៗ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ច្យុត មិនកើត​ឡើង​ផង មគ្គសច្ច នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ និង​របស់​ពួក​សត្វ​នោះៗ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន នឹង​មិន​រលត់​ទៅ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ​នោះៗ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព នឹង​មិន​រលត់​ទៅ​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637826031869742973
ទៅកាន់ទំព័រ៖