ព្រះត្រៃបិដក ភាគ ៨៨
[២១៨] សមុទយសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់សត្វទាំងនោះ និងរបស់ពួកសត្វ ដែលចូលទៅកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វដែលចូលទៅកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងមិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ
ID: 637826032095367533
ទៅកាន់ទំព័រ៖