ព្រះត្រៃបិដក ភាគ ៨៨
ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ។
[២១៩] ទុក្ខសច្ច មិនកើតឡើង ក្នុងទីណា។បេ។
[២២០] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។
ID: 637826032365066611
ទៅកាន់ទំព័រ៖