ព្រះត្រៃបិដក ភាគ ៨៨
សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្តនោះ និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងទីនោះ។
[២២១] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ
ID: 637826032583504301
ទៅកាន់ទំព័រ៖