ព្រះត្រៃបិដក ភាគ ៨៨

ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ​នោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ច្យុត និង​របស់​ពួក​សត្វ​នោះ កាល​ច្យុត​ចាក​អបាយ និង​ចាក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង មគ្គសច្ច នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ និង​របស់​ពួក​សត្វ​នោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ចាប់បដិសន្ធិ និង​របស់​ពួក​សត្វ​នោះ កាល​ចូល​ទៅកាន់​អបាយ និង​កាន់​អសញ្ញ​សត្វ នឹង​មិន​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ​នោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ កាល​ច្យុត និង​របស់​ពួក​សត្វ​នោះ កាល​ច្យុត​ចាក​អបាយ និង​ចាក​អសញ្ញ​សត្វ នឹង​មិន​រលត់​ទៅ​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637826032785535458
ទៅកាន់ទំព័រ៖