ព្រះត្រៃបិដក ភាគ ៨៨
ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ។
[២២៣] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ បុច្ឆាជាអតីត និងអនាគត ជាអនុលោមក្តី ជាបច្ចនិយៈក្តី ដែលលោកចែកហើយ ក្នុងនិរោធវារៈយ៉ាងណា បណ្ឌិត ដែលមិនវង្វេង គប្បីចែកក្នុងឧប្បាទនិរោធវារៈ យ៉ាងនោះដែរ។
ចប់ ឧប្បាទនិរោធវារៈ។
ចប់ បវត្តិវារៈ។
បរិញ្ញាវារៈ
[២២៤] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ លះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា លះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ មិនលះបង់នូវសមុទយសច្ចឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនលះបង់នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ អើ។
ID: 637826033266970450
ទៅកាន់ទំព័រ៖