ព្រះត្រៃបិដក ភាគ ៨៨

 [២២៥] សត្វ​ណា កំណត់​ដឹង​ហើយ​នូវ​ទុក្ខសច្ច សត្វ​នោះ​លះបង់​ហើយ នូវ​សមុទយសច្ច​ឬ។ អើ។ មួយ​យ៉ាង​ទៀត សត្វ​ណា លះបង់​ហើយ នូវ​សមុទយសច្ច សត្វ​នោះ កំណត់​ដឹង​ហើយ​នូវ​ទុក្ខសច្ច​ឬ។ អើ។ សត្វ​ណា មិនកំណត់​ដឹង​ហើយ​នូវ​ទុក្ខសច្ច សត្វ​នោះ មិន​លះបង់​ហើយ នូវ​សមុទយសច្ច​ឬ។ អើ។ មួយ​យ៉ាង​ទៀត សត្វ​ណា មិន​លះបង់​ហើយ នូវ​សមុទយសច្ច សត្វ​នោះ មិនកំណត់​ដឹង​ហើយ​នូវ​ទុក្ខសច្ច​ឬ។ អើ។
 [២២៦] សត្វ​ណា នឹង​កំណត់​ដឹង​នូវ​ទុក្ខសច្ច សត្វ​នោះ នឹង​លះបង់​នូវ​សមុទយសច្ច​ឬ។ អើ។ មួយ​យ៉ាង​ទៀត សត្វ​ណា នឹង​លះបង់​នូវ​សមុទយសច្ច សត្វ​នោះ នឹង​កំណត់​ដឹង​នូវ​ទុក្ខសច្ច​ឬ។ អើ។ សត្វ​ណា នឹង​មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច សត្វ​នោះ នឹង​មិន​លះបង់​នូវ​សមុទយសច្ច​ឬ។ អើ។ មួយ​យ៉ាង​ទៀត សត្វ​ណា នឹង​មិន​លះបង់​នូវ​សមុទយសច្ច សត្វ​នោះ នឹង​មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច​ឬ។ អើ។
 [២២៧] សត្វ​ណា កំណត់​ដឹង​នូវ​ទុក្ខសច្ច សត្វ​នោះ លះបង់​ហើយ​នូវ​សមុទយសច្ច​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត សត្វ​ណា លះបង់​ហើយ​នូវ​សមុទយសច្ច សត្វ​នោះ កំណត់​ដឹង​នូវ​ទុក្ខសច្ច​ឬ។ មិនមែនទេ។ សត្វ​ណា មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637826033516981891
ទៅកាន់ទំព័រ៖