ព្រះត្រៃបិដក ភាគ ៨៨
សត្វនោះ មិនលះបង់ហើយនូវសមុទយសច្ចឬ។ ព្រះអរហន្ត មិនកំណត់ដឹង នូវទុក្ខសច្ច តែមិនមែនជាមិនលះបង់ហើយនូវសមុទយសច្ចទេ ពួកបុគ្គលដ៏សេស លើកលែងតែបុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនកំណត់ដឹងនូវទុក្ខសច្ចផង មិនលះបង់ហើយ នូវសមុទយសច្ចផង។ មួយយ៉ាងទៀត សត្វណា មិនលះបង់ហើយនូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ បុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ មិនលះបង់ហើយនូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងនូវទុក្ខសច្ចទេ ពួកបុគ្គលដ៏សេស លើកលែងតែបុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនលះបង់ហើយនូវសមុទយសច្ចផង មិនកំណត់ដឹងនូវទុក្ខសច្ចផង។
[២២៨] សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់នូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ មិនកំណត់ដឹងនូវទុក្ខសច្ចផង នឹងមិនលះបង់នូវសមុទយសច្ចផង។
ID: 637826033736346929
ទៅកាន់ទំព័រ៖