ព្រះត្រៃបិដក ភាគ ៨៨
មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវទុក្ខសច្ចឬ។ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនលះបង់នូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងនូវសមុទយសច្ចទេ ព្រះអរហន្ត និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ព្រះអរហន្ត និងពួកបុថុជ្ជននោះ នឹងមិនលះបង់នូវសមុទយសច្ចផង មិនកំណត់ដឹងនូវទុក្ខសច្ចផង។
[២២៩] សត្វណា កំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះ នឹងលះបង់នូវសមុទយសច្ចឬ។ មិនមែនទេ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងហើយនូវទុក្ខសច្ចឬ។ មិនមែនទេ។ សត្វណា មិនកំណត់ដឹងហើយនូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់នូវសមុទយសច្ចឬ។ ពួកសត្វណា នឹងបាននូវមគ្គ ពួកសត្វនោះ មិនកំណត់ដឹងហើយនូវទុក្ខសច្ច តែមិនមែនជានឹងមិនលះបង់នូវសមុទយសច្ចទេ បុគ្គលដែលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ បុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជននោះ មិនកំណត់ដឹងហើយនូវទុក្ខសច្ចផង នឹងមិនលះបង់នូវសមុទយសច្ច។ មួយយ៉ាងទៀត សត្វណា
ID: 637826033939159456
ទៅកាន់ទំព័រ៖