ព្រះត្រៃបិដក ភាគ ៨៨
មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ មិនមែនសង្ខារទាំងឡាយ មិនហៅថា វចីសង្ខារ។
[២៣៥] កាយសង្ខារ ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា កាយសង្ខារ។ កាយសង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា កាយសង្ខារ។ វចីសង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា វចីសង្ខារ ។
[២៣៦] មិនមែនកាយសង្ខារ មិនហៅថា វចីសង្ខារ មិនមែនវចីសង្ខារ មិនហៅថា កាយសង្ខារ។ មិនមែនកាយសង្ខារ មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា កាយសង្ខារ។ មិនមែនវចីសង្ខារ មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា វចីសង្ខារ។
ចប់ ឧទ្ទេសវារៈ។
និទ្ទេសវារៈ
[២៣៧] កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា កាយឬ។ មិនមែនទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា វចីឬ។ មិនមែនទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា ចិត្តឬ។ មិនមែនទេ។
ID: 637826052203250476
ទៅកាន់ទំព័រ៖