ព្រះត្រៃបិដក ភាគ ៨៨
[២៣៨] មិនមែនកាយ មិនហៅថា កាយសង្ខារឬ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា កាយឬ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនកាយសង្ខារ មិនហៅថា កាយឬ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង។ មិនមែនវចី មិនហៅថា វចីសង្ខារឬ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនវចីសង្ខារ មិនហៅថា វចីឬ។ វចី មិនហៅថា វចីសង្ខារទេ ហៅថា វចី ឯពួកធម៌ដ៏សេស វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។ មិនមែនចិត្តសង្ខារ មិនហៅថា ចិត្តឬ។
ID: 637826052469114198
ទៅកាន់ទំព័រ៖