ព្រះត្រៃបិដក ភាគ ៨៨

 [២១] ចក្ខុ​ធាតុ របស់​សត្វ​ណា រមែង​កើតឡើង មនោវិញ្ញាណ​ធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ អើ។ មួយទៀត មនោវិញ្ញាណ​ធាតុ របស់​សត្វ​ណា រមែង​កើតឡើង ចក្ខុ​ធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ​មានចិត្ត មិន​មាន​ចក្ខុ កាល​កើតឡើង មនោវិញ្ញាណ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ឯចក្ខុ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​មិនកើត​ឡើង​ទេ ពួក​សត្វ​មានចិត្ត មាន​ចក្ខុ កាល​កើតឡើង មនោវិញ្ញាណ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង ចក្ខុ​ធាតុ រមែង​កើតឡើង​ផង។
 [២២] ចក្ខុ​ធាតុ របស់​សត្វ​ណា រមែង​កើតឡើង ធម្មធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ អើ។ មួយទៀត ធម្មធាតុ របស់​សត្វ​ណា រមែង​កើតឡើង ចក្ខុ​ធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ​មិន​មាន​ចក្ខុ កាល​កើតឡើង ធម្មធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ឯចក្ខុ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​មិនកើត​ឡើង​ទេ ពួក​សត្វ​មាន​ចក្ខុ កាល​កើតឡើង ធម្មធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង ចក្ខុ​ធាតុ រមែង​កើតឡើង​ផង។ អាយតន​យម​កៈ លោក​ចែក​ហើយ​យ៉ាងណា ឯធា​តុ​យម​កៈ បណ្ឌិត​គប្បី​ចែក ធ្វើ​ឲ្យ​ដូចៗគ្នា យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637825989688006431
ទៅកាន់ទំព័រ៖