ព្រះត្រៃបិដក ភាគ ៨៨

ឯ​ពួក​សង្ខារ​ដ៏​សេស ហៅថា សង្ខារ​ទាំងឡាយ មិន​ហៅថា កាយសង្ខារ​ទេ។ ចិត្ត ហៅថា ចិត្តសង្ខារ​ឬ។ មិនមែនទេ។ សង្ខារ​ទាំងឡាយ ហៅថា វចីសង្ខារ​ឬ។ វចីសង្ខារ ហៅថា សង្ខារ​ផង ហៅថា វចីសង្ខារ​ផង ឯ​ពួក​សង្ខារ​ដ៏​សេស ហៅថា សង្ខារ​ទាំងឡាយ មិនមែន​ហៅថា វចីសង្ខារ​ទេ។
 [២៤០] មិនមែន​កាយ មិន​ហៅថា កាយសង្ខារ​ឬ។ កាយសង្ខារ មិន​ហៅថា កាយ​ទេ ហៅថា កាយសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយ និង​កាយសង្ខារ​ចេញ មិន​ហៅថា កាយ​ផង មិន​ហៅថា កាយសង្ខារ​ផង។ មិនមែន​សង្ខារ​ទាំងឡាយ មិន​ហៅថា វចីសង្ខារ​ឬ។ អើ។ មិនមែន​កាយ មិន​ហៅថា កាយសង្ខារ​ឬ។ កាយសង្ខារ មិន​ហៅថា កាយ​ទេ ហៅថា កាយសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយ និង​កាយសង្ខារ​ចេញ មិន​ហៅថា កាយ​ផង មិន​ហៅថា កាយសង្ខារ​ផង។ មិនមែន​សង្ខារ​ទាំងឡាយ មិន​ហៅថា ចិត្តសង្ខារ​ឬ។ អើ។ មិនមែន​វចី មិន​ហៅថា វចីសង្ខារ​ឬ។ វចីសង្ខារ មិន​ហៅថា វចី​ទេ ហៅថា វចីសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស លើកលែងតែ​វចី និង​វចីសង្ខារ​ចេញ មិន​ហៅថា វចី​ផង មិន​ហៅថា វចីសង្ខារ​ផង។ មិនមែន​សង្ខារ​ទាំងឡាយ មិន​ហៅថា កាយសង្ខារ​ឬ។ អើ។ មិនមែន​វចី មិន​ហៅថា វចីសង្ខារ​ឬ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637826052918500599
ទៅកាន់ទំព័រ៖