ព្រះត្រៃបិដក ភាគ ៨៨

វចីសង្ខារ មិន​ហៅថា វចី​ទេ ហៅថា វចីសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស លើកលែងតែ​វចី និង​វចីសង្ខារ​ចេញ មិន​ហៅថា វចី​ផង មិន​ហៅថា វចីសង្ខារ​ផង។ មិនមែន​សង្ខារ​ទាំងឡាយ មិន​ហៅថា ចិត្តសង្ខារ​ឬ។ អើ។ មិនមែន​ចិត្ត មិន​ហៅថា ចិត្តសង្ខារ​ឬ។ ចិត្តសង្ខារ មិន​ហៅថា ចិត្ត​ទេ ហៅថា ចិត្តសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស លើកលែងតែ​ចិត្ត និង​ចិត្តសង្ខារ​ចេញ មិន​ហៅថា ចិត្ត​ផង មិន​ហៅថា ចិត្តសង្ខារ​ផង។ មិនមែន​សង្ខារ​ទាំងឡាយ មិន​ហៅថា កាយសង្ខារ​ឬ។ អើ។ មិនមែន​ចិត្ត មិន​ហៅថា ចិត្តសង្ខារ​ឬ។ ចិត្តសង្ខារ មិន​ហៅថា ចិត្ត​ទេ ហៅថា ចិត្តសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស លើកលែងតែ​ចិត្ត និង​ចិត្តសង្ខារ​ចេញ មិន​ហៅថា ចិត្ត​ផង មិន​ហៅថា ចិត្តសង្ខារ​ផង។ មិនមែន​សង្ខារ​ទាំងឡាយ មិន​ហៅថា វចីសង្ខារ​ឬ។ អើ។
 [២៤១] កាយសង្ខារ ហៅថា វចីសង្ខារ​ឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា កាយសង្ខារ​ឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា ចិត្តសង្ខារ​ឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា កាយសង្ខារ​ឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា ចិត្តសង្ខារ​ឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា វចីសង្ខារ​ឬ។ មិនមែនទេ។
 [២៤២] មិនមែន​កាយសង្ខារ មិន​ហៅថា វចីសង្ខារ​ឬ។ វចីសង្ខារ មិន​ហៅថា កាយសង្ខារ​ទេ ហៅថា វចីសង្ខារ
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637826053273813475
ទៅកាន់ទំព័រ៖