ព្រះត្រៃបិដក ភាគ ៨៨

ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយសង្ខារ និង​វចីសង្ខារ​ចេញ មិន​ហៅថា កាយសង្ខារ​ផង មិន​ហៅថា វចីសង្ខារ​ផង។ មិនមែន​វចីសង្ខារ មិន​ហៅថា កាយសង្ខារ​ឬ។ កាយសង្ខារ មិន​ហៅថា វចីសង្ខារ​ទេ ហៅថា កាយសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​វចីសង្ខារ និង​កាយសង្ខារ​ចេញ មិន​ហៅថា វចីសង្ខារ​ផង មិន​ហៅថា កាយសង្ខារ​ផង។ មិនមែន​កាយសង្ខារ មិន​ហៅថា ចិត្តសង្ខារ​ឬ។ ចិត្តសង្ខារ មិន​ហៅថា កាយសង្ខារ​ទេ ហៅថា ចិត្តសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយសង្ខារ និង​ចិត្តសង្ខារ​ចេញ មិន​ហៅថា កាយសង្ខារ​ផង មិន​ហៅថា ចិត្តសង្ខារ​ផង។ មិនមែន​ចិត្តសង្ខារ មិន​ហៅថា កាយសង្ខារ​ឬ។ កាយសង្ខារ មិន​ហៅថា ចិត្តសង្ខារ​ទេ ហៅថា កាយសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ចិត្តសង្ខារ និង​កាយសង្ខារ​ចេញ មិន​ហៅថា ចិត្តសង្ខារ​ផង មិន​ហៅថា កាយសង្ខារ​ផង។ មិនមែន​វចីសង្ខារ មិន​ហៅថា ចិត្តសង្ខារ​ឬ។ ចិត្តសង្ខារ មិន​ហៅថា វចីសង្ខារ​ទេ ហៅថា ចិត្តសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​វចីសង្ខារ និង​ចិត្តសង្ខារ​ចេញ មិន​ហៅថា វចីសង្ខារ​ផង មិន​ហៅថា ចិត្តសង្ខារ​ផង។ មិនមែន​ចិត្តសង្ខារ មិន​ហៅថា វចីសង្ខារ​ឬ។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637826053460219339
ទៅកាន់ទំព័រ៖