ព្រះត្រៃបិដក ភាគ ៨៨

 [២៤៤] កាយសង្ខារ របស់​សត្វ​ណា កើតឡើង ចិត្តសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា កើតឡើង កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [២៤៥] វចីសង្ខារ របស់​សត្វ​ណា កើតឡើង ចិត្តសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា កើតឡើង វចីសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង​ផង វចីសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​វិតក្កៈ និង​វិចារៈ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637826053968082014
ទៅកាន់ទំព័រ៖