ព្រះត្រៃបិដក ភាគ ៨៨

 [២៤៦] កាយសង្ខារ កើតឡើង ក្នុង​ទីណា វចីសង្ខារ កើតឡើង ក្នុង​ទីនោះ​ឬ។ កាយសង្ខារ កើតឡើង ក្នុង​ទុតិយជ្ឈាន និង​ក្នុង​តតិយជ្ឈាន​នោះ តែ​វចីសង្ខារ មិនកើត​ឡើង ក្នុង​ឈាន​នោះ​ទេ កាយសង្ខារ កើតឡើង​ផង វចីសង្ខារ កើតឡើង​ផង ក្នុង​បឋមជ្ឈាន និង​ក្នុង​កាមាវច​រៈ​នោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ កើតឡើង ក្នុង​ទីណា កាយសង្ខារ កើតឡើង ក្នុង​ទីនោះ​ឬ។ វចីសង្ខារ កើតឡើង ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ​នោះ តែ​កាយសង្ខារ មិនកើត​ឡើង ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ​នោះ​ទេ វចីសង្ខារ កើតឡើង​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​បឋមជ្ឈាន និង​ក្នុង​កាមាវច​រៈ​នោះ។
 [២៤៧] កាយសង្ខារ កើតឡើង ក្នុង​ទីណា ចិត្តសង្ខារ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ កើតឡើង ក្នុង​ទីណា កាយសង្ខារ កើតឡើង ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ កើតឡើង ក្នុង​ចតុត្ថជ្ឈាន ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ​នោះ តែ​កាយសង្ខារ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ កើតឡើង​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​បឋមជ្ឈាន ក្នុង​ទុតិយជ្ឈាន ក្នុង​តតិយជ្ឈាន និង​ក្នុង​កាមាវច​រៈ​នោះ ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637826054188564935
ទៅកាន់ទំព័រ៖