ព្រះត្រៃបិដក ភាគ ៨៨
[២៤៨] វចីសង្ខារ កើតឡើង ក្នុងទីណា ចិត្តសង្ខារ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ កើតឡើង ក្នុងទីណា វចីសង្ខារ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ កើតឡើង ក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន និងក្នុងចតុត្ថជ្ឈាននោះ តែវចីសង្ខារ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងបឋមជ្ឈាន ក្នុងកាមាវចរៈ ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ។
[២៤៩] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា។បេ។ ពាក្យថា របស់សត្វណាក្តី ថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។
[២៥០] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើង
ID: 637826054460283997
ទៅកាន់ទំព័រ៖