ព្រះត្រៃបិដក ភាគ ៨៨

កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ វចីសង្ខារ របស់​សត្វ​ទាំងអស់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង កាយសង្ខារ មិនកើត​ឡើង​ផង។
 [២៥១] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ចិត្តសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ កាយសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ចិត្តសង្ខារ មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។
 [២៥២] វចីសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ចិត្តសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637826054720224676
ទៅកាន់ទំព័រ៖