ព្រះត្រៃបិដក ភាគ ៨៨
តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
[២៥៣] កាយសង្ខារ មិនកើតឡើង ក្នុងទីណា វចីសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ កាយសង្ខារ មិនកើតឡើង ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈនោះ តែវចីសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ កាយសង្ខារ មិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង ក្នុងចតុត្ថជ្ឈាន និងក្នុងអសញ្ញសត្វនោះ។ មួយយ៉ាងទៀត វចីសង្ខារ មិនកើតឡើង ក្នុងទីណា កាយសង្ខារ មិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ មិនកើតឡើង ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាននោះ តែកាយសង្ខារ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ មិនកើតឡើងផង កាយសង្ខារ មិនកើតឡើងផង ក្នុងចតុត្ថជ្ឈាន និងក្នុងអសញ្ញសត្វនោះ។
ID: 637826054933662170
ទៅកាន់ទំព័រ៖