ព្រះត្រៃបិដក ភាគ ៨៨

 [២៥៤] កាយសង្ខារ មិនកើត​ឡើង ក្នុង​ទីណា ចិត្តសង្ខារ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ កាយសង្ខារ មិនកើត​ឡើង ក្នុង​ចតុត្ថជ្ឈាន ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ​នោះ តែ​ចិត្តសង្ខារ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ កាយសង្ខារ មិនកើត​ឡើង​ផង ចិត្តសង្ខារ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ មិនកើត​ឡើង ក្នុង​ទីណា កាយសង្ខារ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៥៥] វចីសង្ខារ មិនកើត​ឡើង ក្នុង​ទីណា ចិត្តសង្ខារ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ វចីសង្ខារ មិនកើត​ឡើង ក្នុង​ទុតិយជ្ឈាន ក្នុង​តតិយជ្ឈាន និង​ក្នុង​ចតុត្ថជ្ឈាន​នោះ តែ​ចិត្តសង្ខារ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ វចីសង្ខារ មិនកើត​ឡើង​ផង ចិត្តសង្ខារ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ មិនកើត​ឡើង ក្នុង​ទីណា វចីសង្ខារ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៥៦] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637826055193037244
ទៅកាន់ទំព័រ៖