ព្រះត្រៃបិដក ភាគ ៨៨
មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។បេ។ អើ។
[២៥៨] កាយសង្ខារ កើតឡើងហើយ ក្នុងទីណា។បេ។ ពាក្យថា ក្នុងទីណា ដូចគ្នាតែបែបមួយ ក្នុងទីទាំងពួង ។
[២៥៩] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។
ID: 637826055668694719
ទៅកាន់ទំព័រ៖