ព្រះត្រៃបិដក ភាគ ៨៨

 [២៦០] កាយសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ជា​រូ​បាវ​ចរៈ ដែល​ចូលកាន់​ចតុត្ថជ្ឈាន និង​ពួក​សត្វ​ជា​អរូ​បាវ​ចរៈ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ជា​កាមាវច​រៈ ដែល​ចូលកាន់​បឋមជ្ឈាន កាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង កាយសង្ខារ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៦១] វចីសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ របស់​ពួក​សត្វ​ដែល​ចូលកាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន និង​កាន់​ចតុត្ថជ្ឈាន និង​របស់​សុទ្ធាវាស​សត្វ​ទាំងនោះ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637826055922613816
ទៅកាន់ទំព័រ៖