ព្រះត្រៃបិដក ភាគ ៨៨
មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។
[២៦២] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយដែរឬ។ មិនមានទេ។ កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។
[២៦៣] កាយសង្ខារ មិនកើតឡើងហើយ ក្នុងទីណា។បេ។
[២៦៤] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។
ID: 637826056243863616
ទៅកាន់ទំព័រ៖