ព្រះត្រៃបិដក ភាគ ៨៨

កាយសង្ខារ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​ពួក​សត្វ​ដែល​ចូលកាន់​ចតុត្ថជ្ឈាន និង​របស់​ពួក​សុទ្ធាវាស​សត្វ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ និង​របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង វចីសង្ខារ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​ពួក​សត្វ​ដែល​ចូលកាន់​ចតុត្ថជ្ឈាន និង​របស់​ពួក​សុទ្ធាវាស​សត្វ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្ត និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង កាយសង្ខារ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៦៥] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637826056591085449
ទៅកាន់ទំព័រ៖